រមណីយដ្ឋានស្ទឹងក្រញូង
គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ
ដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយប្រមាណ
៨០គីឡូងម៉ែត្រពីទីរួមខត្ត ស្ថិតក្នុងភូមិ តាសាញ ឃុំ តាសាញ ស្រុកសំឡូត
ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ៥៧ ទៅកាន់ស្រុកសំឡូត
ហើយឆ្ពោះទៅកាន់រមណីយដ្ឋានតែម្ដង។
រមណីយដ្ឋានស្ទឹងក្រញូងមានវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូច និងធំ
ដុះចម្រុះគ្នាជាអន្លើៗចោលម្លប់ដ៏ត្រឈឹងត្រឈៃ
ក្រោមជំនោរខ្យល់ធម្មជាតិបបោសអង្អែលកាយដ៏ត្រជាក់ល្ហឹមនៅជាប់ នឹងមាត់ស្ទឹង
ដែលមានចរន្តទឹកហូរខួបប្រាំងខួបវស្សា ។ ភ្ញៀវទេសចរ
អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹងមានថ្មរដិបរដុបផុស រាយប៉ាយ
ក្នុងពេលបុណ្យចូលឆ្នាំម្តង មានភ្ញៀវមកលេងទឹកនៅទីរមណីយដ្ឋាននេះ រាប់ពាននាក់ ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង





Post a Comment