ហេតុផល ៤យ៉ាង ដែលអ្នកមិនអាចក្លាយ ជាអ្នកមានបាន


គ្មាននរណាម្នាក់នៅក្នុងលោកនេះចង់ក្រនោះទេ ដូចជាចំណងជើងបទចំរៀងរបស់លោក ខេម ច្រៀងយ៉ាងអញ្ចឹង។ តែសំនួរសួរថា តើបុគ្គលនោះមានការព្យាយាមគ្រប់គ្រាន់ហើយ ឬនៅ ដើម្បីកា្លយជាអ្នកមាន? ព្រោះថាលុយ ក៏ដូចជាស្រីស្អាតមួយរូបយ៉ាងអញ្ចឹង នរណាៗក៏ចង់បាន ដូច្នេះបើអ្នកមិនចេះរក និងថែរក្សារទេ ថ្ងៃណាមួយវានឹងបាត់បង់ទៅវិញជាក់ជាមិនខាន។ មានគន្លឹះ ៤យ៉ាង សំខាន់ៗដែលអ្នកត្រូវស្វែងយល់ ដូចខាងក្រោម៖


១. អ្នកមិនមានជំនាញអ្វីមួយអោយពិតប្រាកដ៏
អ្នកអាចបន្ទោសរឿងនេះទៅលើសង្គម ឬឳពុកមា្តយរបស់អ្នកក៏បាន ចំពោះការមិនយកចិត្តទុកដាក់ អប់រំទូន្មានប្រៀនប្រដៅទៅលើរូបអ្នក ប៉ុន្តែការទទួលខុសត្រូវចុងក្រោយ នៅតែធ្លាក់មកលើរូបអ្នកដដែល។ ដូច្នេះការងារអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ ចូរបំពេញសិនចុះ ព្រោះអ្នកមិនមានជំរើសផ្សេងនោះឡើយ។ មិនត្រូវរើសអើងការងារនោះទេ ការដែលស្គាល់ខ្លួនឯងមិនច្បាស់ អាចនាំអោយអន្តរាយទៅថ្ងៃមុខបាន។ ចាយវាយនៅក្រោមកំរិតនៃប្រាក់ចំណូល មិនត្រូវគិតថា ចង់ក្លាយជាអ្នកមានត្រូវតែចាយអោយដូចអ្នកមាននោះទេ។

២. អ្នកក្លាចបរាជ័យ
មិនប្រាកដ៏ថាអោយតែអ្នកមានចំណេះ អាចក្លាយជាអ្នកមានគ្រប់រូបនោះទេ។ បញ្ញាវ័ន្តមួយចំនួនបានត្រឹមតែធ្វើការអោយគេប៉ុណ្ណោះ ព្រោះគាត់មានបទពិសោធន៏ច្រើនអាចវិភាគថា ឧបសគ្គមាននៅជុំទិសទាំងអស់ រួមជាមួយមតិអវិជ្ជមានដែលផ្តល់ដោយមិត្តភ័ក្រផងនោះ ជាផ្នែកបណ្តាលអោយគាត់រៀរថយ។ ចំណុចដែលល្អបំផុតនោះ គឺអ្នកអាចផ្តើមពីអាជីវកម្មដ៏តូចតាចមួយ តាមដែលអាចធ្វើទៅបាន រួចហើយទើបរកការអភិវឌ្ឍន៏តាមក្រោយ។ ធ្វើបែបនេះទោះជាខាតបង់ ក៏មិនធ្ងន់ធ្ងរដែរ។

 ៣. អ្នកមិនយល់ពីចលនានៃសាច់ប្រាក់
ប្រទេសដែលមានមាសច្រើនជាងគេ គឺចិន និងអង់គ្លេស តែសួរថាហេតុអ្វីបានលុយចិន មានតំលៃទាបជាង ទាំងចិនជាមហាអំណាចសេដ្ឋកិច្ចពីភពលោក នោះមកពីចំនួនប្រជាជនចិនច្រើនជាង។ក៏ដូចគ្នាជាមួយខ្មែរ និងវៀតណាម ដែលទំនិញនាំចេញទៅជុំវិញពិភព ប៉ុន្តែនៅតែមិនអាចជួយអោយប្រជាជនវៀតណាមមានជីវភាពធូរធាបាន។ ដូច្នេះអ្នកត្រូវយល់ពីការហូរចូល នៃរូបិយប័ណ្ណអន្តរជាតិ មកពីវិស័យណាច្រើនជាងគេ ទើបអ្នកធ្វើវិភាគ និងវិនិយោគទៅលើអាជីកម្មណាមួយ អោយសមស្របទៅនឹងតំរូវការ។

៤.កាត់បន្ថយបំណុល

បុគ្គលខ្លះនិយាយថា  គ្រាន់តែចាយលុយមានអីទៅពិបាក។ តែសំរាប់ផ្នត់គំនិតអ្នកធ្វើអាជីវកម្មវិញ ការចាយលុយគឺមិនងាយស្រួលនោះទេ ព្រោះពួកគាត់ត្រូវធ្វើយ៉ាងណា ដើម្បីអោយការចំណាយនោះមានផលប្រយោជន៏ត្រឡប់មកគាត់វិញ។ ជួនកាល អ្នកគិតថាការទិញរថយន្តទំនើបបង់រលោះ សំរាប់ជិៈទៅធ្វើការវាជាការចាំបាច់ ប៉ុន្តែនោះគ្រាន់តែជាលេសដោះសារកុហក់ខ្លួន ដើម្បីអោយអ្នកនៅជុំវិញខ្លួនសរសើរថាហ៊ឺហារតែប៉ុណ្ណោះ។ បើសិនជាអ្នកយកលុយនោះទៅទិញផ្ទះ ឬដីឡូ សំរាប់ដាក់ជួលវិញ គឺប្រាកដ៏ណាស់អ្នកមានប្រាក់ចំណូលបន្ថែម មួយកំរិតទៀត។

សំរាប់ខ្ញុំផ្ទាល់ចង់ក្លាយខ្លួនជាអ្នកមានមិនពិបាកនោះទេ ប៉ុន្តែអ្វីដែលពិបាកបំផុតនោះ គឺការរកមនុស្សស្មោះត្រង់មកធ្វើការជាមួយ ដូចជារាវម្ជុលក្នុងបាតសមុទ្រយ៉ាងអញ្ចឹង។ ព្រោះពួកគាត់គិតថា បើអាចជួយអោយគេមានបាន ហេតុអ្វីគាត់មិនធ្វើខ្លួនឯងតែម្តងទៅ។ នេះមកពីគាត់មិនទាន់យល់ច្បាស់ពីពាក្យថាអាជីវកម្ម បើសិនជាទទួលបានជោគជ័យទាំងអស់ គេធ្វើពាណិជ្ជកម្មគ្រប់គ្នាបាត់ទៅហើយ

1/បញ្ចេញមតិ/បានបញ្ចេញមតិ

  1. Bermain togel online itu sangat mudah. Anda cukup bergabung dengan kami, hanya cukup beberapa menit saja anda sudah bergabung dan langsung mendapatkan bonus. Buruan tunggu apalagi segera kunjungi link website kami nya di http://ivoiregbachili.com/.

    ReplyDelete

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់
close
Banner iklan disini